ក្រុមឈ្មួញដឹកជញ្ជូនធ្យូង និងឈើចេញពីតំបន់ព្រៃឡង់ ស្រុកសំបូរ ខេត្តក្រចេះ យ៉ាងគគ្រឹកគគ្រេងសមត្ថកិច្ចនិងជំនាញហាក់គ្មានវិធានការទប់ស្កាត់សោះ

{"ARInfo":{"IsUseAR":false},"Version":"1.0.0","MakeupInfo":{"IsUseMakeup":false},"FaceliftInfo":{"IsChangeEyeLift":false,"IsChangeFacelift":false,"IsChangePostureLift":false,"IsChangeNose":false,"IsChangeFaceChin":false,"IsChangeMouth":false,"IsChangeThinFace":false},"BeautyInfo":{"SwitchMedicatedAcne":false,"IsAIBeauty":false,"IsBrightEyes":false,"IsSharpen":false,"IsOldBeauty":false,"IsReduceBlackEyes":false},"HandlerInfo":{"AppName":2},"FilterInfo":{"IsUseFilter":false}}

ខេត្តក្រចេះ៖ បើយោងតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋដែលរស់នៅក្នុងស្រុកសំបូរ ខេត្តក្រចេះបានឲ្យដឹងថាមួយរយៈពេលនេះគេសង្កេតឃើញឈ្មួញដឹកជញ្ជូនធ្យួង និងឈើចេញពីតំបន់ព្រៃឡង់ ក្នុងស្រុកសំបូរ ខេត្តក្រចេះ តាមរថយន្តកែច្នៃធំៗ និងម៉ូតូកែច្នៃជាច្រើនគ្រឿង ចេញពីចំណុចស្ពាន ក្ដា និងកំប្លុក ស្ថិតនៅក្នុងភូមិទន្សោងធ្លាក់ ឃុំកំពង់ចាម  ស្រុកសំបូរ  ឆ្លងកាត់ស្នាក់ការបរិស្ថាន និងស្នាក់ការរដ្ឋបាលព្រៃឈើជាច្រើនកន្លែង ប៉ុន្តែអស់លោកហាក់គ្មានវិធានការទប់ស្កាត់ និងបង្ក្រាបបទល្មើសទាំងអស់នោះទាល់តែសោះ។

  ជាក់ស្ដែងនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ អង្គភាពសារព័ត៌មានយើងទទួលបានសេចក្តីរាយការណ៍ថា មានរថយន្ត វ៉េអង (V1) ខ្នាតយក្ស ១គ្រឿង បានបើកចូលទៅចតនៅក្បែរ ឡធ្យូងត្រង់ចំណុចស្ពានក្តារ និងកំប្លុក ស្ថិតនៅក្នុងភូមិទន្សោងធ្លាក់ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ កំពុងធ្វើសកម្មភាពលើកធ្យូងដាក់លើរថយន្ត ត្រៀមនិងដឹកចេញទៅចែកចាយ និងលក់នៅតាមបណ្ដាខេត្តនានា និងឆ្លងដែនទៅលក់នៅប្រទេសវៀតណាម។ ជាហេតុធ្វើឲ្យព្រៃឈើប្រឈមនឹងសេចក្តីវិនាសបាត់បង់យ៉ាងឆាប់រហ័សជាក់ជាមិនខានឡើយ ព្រោះបទល្មើសព្រៃឈើនៅក្នុងខេត្តក្រចេះនេះកើតឡើងយ៉ាងពេញទំហឹង។ ទន្ទឹមនឹងនេះមានការរិះគន់ចំៗថា លោក ឆាយ ឌួងសាវុធ ប្រធានមន្ទីរបរិស្ថានខេត្តក្រចេះ មិនគួរបណ្តែត បណ្តោយឲ្យមន្ត្រីបរិស្ថានប្រចាំតំបន់ព្រៃឡង់ក្នុងស្រុកសំបូរ អសកម្មបណ្តោយឲ្យឈ្មួញដឹកជញ្ជូនធ្យូង និងឈើ តាមតែអំពើចិត្តមិនចាត់វិធានការបង្ក្រាបនោះទេ ហើយពួកគេបែរជាសម្ងំទទួលផលប្រយោជន៍យ៉ាងត្រជាក់ចិត្ត។

បើយោងទៅតាមប្រភពព័ត៌មានបានបន្តឲ្យដឹងទៀតថា រថយន្ត វ៉េអង(V1) ខ្នាតយក្ស កំពុងចតធ្វើសកម្មភាពលើកធ្យូងដាក់នោះ ជារបស់មេឈ្មួញឈ្មោះ ឆាយ មានតួនាទីជាប៉េអឹម និងជាមេឈ្មួញដឹកជញ្ជូនបទល្មើសព្រៃឈើដ៏ធំប្រចាំតំបន់ព្រៃឡង់ រាប់ឆ្នាំមកហើយ ហាក់បីដូចជាយីអ៊ុនឡើងខ្លាំងមិនដែលឃើញមានសមត្ថកិច្ចនិងជំនាញពាក់ព័ន្ធណាចាប់បង្ក្រាបរថយន្តដឹកធ្យួងរបស់មេឈ្មួញនោះបានឡើយ សង្ស័យមានខ្នងបង្អែកគ្រាក់ៗនៅពីក្រោយហើយ ទើបមានសំណាងរហូតបែបនេះនោះ!។

ប្រភពបានបន្តទៀតថាកន្លងមកលោក ឆាយ បានដឹកជញ្ជូនបទល្មើសព្រៃឈើតាមរថយន្តកែច្នៃជាច្រើនគ្រឿងចេញពីតំបន់ព្រៃឡង់ដោយមិនខ្លាចញញើតនឹង ច្បាប់អ្វីបន្តិចសោះ ដោយអាងខ្លួនជាមន្ត្រីកងរាជអាវុធហត្ថផង ទើបមិនប្រឈមនឹងការបង្ក្រាប។ ក្នុងនោះឡធ្យូងជាច្រើនកន្លែងភាគច្រើនជារបស់លោក ឆាយ និងកន្លែងខ្លះទៀតជារបស់កងកម្លាំងមួយចំនួនដែលជាអ្នកបង្ក្រាបបទល្មើសព្រៃឈើ។

ករណីនេះលោក សាក់ សារាង មេបញ្ជាការកងរាជ អាវុធហត្ថខេត្តក្រចេះ និងឯកឧត្តម វ៉ា ថន អភិបាល ខេត្តក្រចេះ ជាពិសេសគណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិគួរមានវិធានការណ៍ស្រាវជ្រាវរកឈ្មួញឈ្មោះ ឆាយ  និងនិងជាមន្ត្រីកងរាជអាវុធហត្ថ  ដែលកំពុងធ្វើសកម្មភាពដឹកជញ្ជូនធ្យួង និងឈើខាងលើនេះថាពិតដូចការលើកឡើងរបស់ប្រជាពលរដ្ឋក្នុងស្រុកសំបូរ ខេត្តក្រចេះឬទេ ប្រសិនបើប្រភពរាយការណ៍នោះ ពិតជាការងាយស្រួលក្នុងការទប់ស្កាត់  និងបង្រ្កាបឲ្យមានប្រសិទ្ធិភាព ៕

អង្គភាពសារព័ត៌មានយើងចុះផ្សាយខាងលើនេះគ្មានគោលបំណងអ្វីក្រៅពីការចូលរួមការពារសម្បត្តិធនធានធម្មជាតិជាមួយរដ្ឋាភិបាល និងជាតម្រុយឲ្យសមត្ថកិច្ចជំនាញពាក់ព័ន្ធខាងលើចុះទៅទប់ស្កាត់នៅចំណុចខាងលើទាន់ពេលវេលាផងដែរនិងសេចក្តីរាយការណ៍ជូនថ្នាក់ដឹកនាំខាងលើៗលោកបានជ្រាបជាព័ត៌មានពីមន្ត្រីថ្នាក់ក្រោមដើម្បីឱ្យមានភាពស្មោះត្រង់និងជាមន្ត្រីគំរូល្អដែលមានបេសកកម្មនិងកាតព្វកិច្ចចុះមកធ្វើការនិងការពាផងដែរមិនមែនមកធ្វើការរបៀបអ៊ែលៗកន្ទេលធំបន្លំដេកជាមួយក្រុមឈ្មួញរបៀបនេះនោះទេ។

អង្គភាពសារព័ត៌មានយើងខ្ញុំសូមស្វាគមន៍រាល់ការបកស្រាយពីមន្រ្តីជំនាញពាក់ពន្ធ័និងសាមុីខ្លួនជានិច្ចរាងរាល់ម៉ោងធ្វើរការគឺដើម្បីឆ្លុះបញ្ចាំងពីរការពិតសុក្រិតនិងយុត្តិធម៍ តែប៉ុណ្ណោះ សូមអរគុណ៕

មតិឆ្លើយតប

Your email address will not be published.

គេហទំព័រនេះប្រើខូឃីដើម្បីបង្កើនបទពិសោធន៍របស់អ្នក។ យើងនឹងសន្មតថាអ្នកយល់ព្រមជាមួយនេះប៉ុន្តែអ្នកអាចបដិសេធប្រសិនបើអ្នកចង់។ យល់ព្រម អានបន្ត